The GEF Small Grants Programme: Call for Proposals

សេចក្តីប្រកាសផ្តល់ជំនួយខ្នាតតូច

នៅខែ​ ធ្នូ ឆ្នាំ ២០១៩​ កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំប្រទេសកម្ពុជា បាននឹងកំពុងអនុវត្តកម្មវិធីច្នៃប្រឌិតស្តីពីការទទួលបានថាមពលសម្រាប់ជនជាតិដើមភាគតិចរបស់ GEF OP6 SGP ក្នុងការស្វែង​រកការ​គាំទ្រ​ដល់គម្រោងថាមពលកកើតឡើងវិញដែលផ្តោតលើមូលដ្ឋានដែលដឹកនាំដោយជនជាតិដើមភាគតិច។ គោលដៅនៃកម្មវិធីគឺដើម្បីកំណត់គម្រោងបែបច្នៃប្រឌិតថ្មីដែលនឹងគាំទ្រដល់បច្ចេកវិទ្យាទូលំទូលាយ​នៃវប្បធម៌​ដែលសមស្របនឹងវប្បធម៌ក្នុងទឹកដីរបស់ជនជាតិដើមភាគតិច រួមទាំងប្រព័ន្ធដែលរួមបញ្ចូលគ្នានូវប្រព័ន្ធវិទ្យាសាស្ត្រ​របស់​លោកខាងលិច និង​ប្រព័ន្ធ​ចំណេះដឹងបែបបុរាណជាមួយ​នឹងបរិមាណដែលអាចវាស់​វែង​បាន។

កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំនៅប្រទេសកម្ពុជា មានកិត្តិយសសូមអញ្ជើញអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុក និងអង្គការ​សហគមន៍ទាំងឡាយដែលកំពុងធ្វើការទាក់ទងនឹងគម្រោងដែលសាកល្បង​បច្ចេកវិទ្យា​ថាមពលកកើតឡើងវិញដែលសមស្របនៅក្នុងដែនដី និងទឹកដីរបស់ជនជាតិដើមភាគតិច (ឧទាហរណ៍ វារីអគ្គីសនីខ្នាតតូច ថាមពលពន្លឺព្រះអាទិត្យ ថាមពលខ្យល់ ឡជីវឧស្ម័ន ជាដើម។ល។) នៅក្នុងបណ្តា​ខេត្ត​ដែលមាន​ជនជាតិដើមភាគតិចរស់នៅនៃព្រះរាជាណាចក្រកម្ពុជា ​​ឲ្យដាក់ពាក្យ​​សុំមូលនិធិ​ពីកម្មវិធី​ជំនួយ​ខ្នាតតូចខាងលើនេះ​។

កម្មវិធីជំនួយខ្នាតតូចនឹងផ្តល់មូលនិធិរហូតដល់ ៥០,០០០​ (ប្រាំម៉ីន) ដុល្លារអាមេរិកសម្រាប់គម្រោងនីមួយៗដោយឈរលើគោលការណ៍ប្រកួតប្រជែង ។    

កម្មវិធីជំនួយខ្នាតតូចនឹងផ្តល់មូលនិធិចំនួន ៥០% នៃតម្លៃសរុបរបស់គម្រោង។ ចំណែកចំនួន ៥០% ទៀតនឹងត្រូវផ្តល់ឲ្យដោយអង្គការទទួលមូលនិធិ ឬបានពីការចូលរួមវិភាគទានពី​សហគមន៍ អាជ្ញាធរដែនដី និងបានពីភ្នាក់ងារផ្តល់ជំនួយផ្យេងៗ ទោះបីក្នុងទម្រង់ជាទឹកប្រាក់ក្តី ជារបស់របរ និងជាសេវាកម្មនានាក្តី។​

សូមផ្ញើគម្រោងសំណើរសង្ខេបរបស់អ្នកជាភាសាខ្មែរប៉ុណ្ណោះ ក្នុងស្រោមសំបុត្របិទជិតមកកាន់ការិយាល័យកម្មវិធីជំនួយខ្នាតូចរបស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិនៅកម្ពុជា នៅភ្នំពេញសិនធ័រ ជាន់ទី ២ អគារ បេ បន្ទប់លេខ ២២៩ កែងផ្លូវសុធារស និងមហាវិថីព្រះសីហនុ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ប្រទេសកម្ពុជា ទៅលោកស្រី ងិន ណាវីរៈ មន្ត្រីជាតិសម្របសម្រួលកម្មវិធី​ UNDP GEF SGP។ ចំពោះព័ត៌មានលំអិត សូមទាក់ទង មន្ត្រីជាតិសម្រប​សម្រួលកម្មវិធី​ UNDP GEF SGP​ តាមរយៈសារអេឡិចត្រូនិច ឬអ៊ីម៉ែល ngin.navirak@undp.org ឫតាមទូរស័ព្ទលេខ ០១២ ៨៤៤ ០៨៣ ឬលោកស្រី គឹម សុជ្ជតា ជំនួយការកម្មវិធី GEF SGP ​តាមរយៈសារអេឡិចត្រូនិច/អ៊ីម៉ែល socheata.kim@undp.org ឬតាម​ទូរស័ព្ទលេខ ០១២​ ​៧១៤ ៧០៦។​

សូមជម្រាបជូនថា ការិយាល័យកម្មវិធីជំនួយខ្នាតតូច​នៃមូលនិធិ​បរិស្ថានពិភពលោក នឹងធ្វើការទំនាក់ទំនងសម្រាប់ព័ត៌មានបន្ថែមទៅកាន់​អង្គការដែលបាន​ជាប់វគ្គ​ជំរុះ​តែ​ប៉ុណ្ណោះ។

កាលបរិច្ឆេទផុតកំណត់នៅថ្ងៃទី​ ១០ ខែ កុម្ភៈ ឆ្នាំ​២០២០

CALL FOR INNOVATION PROJECT PAPER ON INDIGENOUS PEOPLE ACCESS TO ENERGY

In December 2019, UNDP Cambodia has been implementing the GEF OP6 Innovation Programme on Indigenous Peoples’ Access to Energy which seeks to support field-based, action-oriented renewable energy projects led by IPs with tangible impacts in relation to the UN Sustainable Development Goals (SDGs). The goal of the programme is to identify innovative projects that will support a broad spectrum of culturally-appropriate technologies in Indigenous Peoples territories, including those which combine western science and traditional knowledge systems, with quantifiable measurements.

UNDP Cambodia would like to invite local NGOs and CBOs working on Projects that test appropriate renewable energy technologies in Indigenous Peoples lands and territories (i.e. micro-hydro, solar, wind, biogas etc) in the provinces that are home of IPs in Cambodia to submit their project concept paper for the grants.

The Small Grants Programme (SGP) works directly by providing grants up to USD 50,000 per project and technical support to local NGOs and community-based organizations (CBOs). Grants are distributed on a competitive basis.  

SGP will fund up to 50% of the total project cost with the remaining funding to be provided by the funded organization, community contribution and/or other donor support, either monetary or in kind and services. 

Please send your  proposal in Khmer only in a sealed envelope to GEF SGP office, Phnom Penh Center, 2nd Floor​ (Building B), Room 229, Corner Sothearos & Sihanouk Blvd, Tonle Bassac, Chamcamorn, Phnom Penh, Cambodia, ATTN: Mrs. Navirak Ngin, GEF SGP National Coordinator. Further information can be obtained from GEF SGP National Coordinator, Mrs. Ngin Navirak, at ngin.navirak@undp.org (Tel 012 844 083) Ms. Socheata Kim, at socheata.kim@undp.org (Tel 012 714 706).

Only short listed project proposal will be contacted for further information.        

Deadline: 10 February 2020