ការប្រកួតប្រជែងរូបតំណាង

សម្រាមប្លាស្ទិកកំពុងបំពុលបរិស្ថាន សម្លាប់សត្វព្រៃ សមុទ្រ និងបង្កឲ្យមានផលប៉ះពាល់ដល់សុខភាពមនុស្សទៀតផង។

ក្រោមជំនួយថវិការបស់ស្ថានទូតស៊ុយអែត បច្ចុប្បន្ន UNDP កំពុងគំាទ្រក្រសួងបរិស្ថានក្នុងការធ្វើយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក។យើងចង់ឱ្យអ្នកទំាងអស់គ្នាចូលរួមចំណែកក្នុងយុទ្ធនាការនេះ ដូច្នេះយើងបានបង្កើតជាការប្រកួតរចនារូបតំណាងយុទ្ធនាការនេះ (Mascot Design) សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការទំាងមូល។ ការរចនារូបភាពតំណាងយុទ្ធនាការនេះ ត្រូវបង្ហាញអំពីអត្ថន័យតំណាងឲ្យការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក។  រូបភាពដែលជាប់ចំណាត់ថ្នាក់លេខមួយនឹងទទួលបានថរិកាចំនួន ២០០ ដុល្លារ ចំណាត់ថ្នាក់ទី ២ និងទី៣ នឹងទទួលបាន ៥០ដុល្លារ។

ការជ្រើសរើសរូបតំណាងដែលល្អបំផុត នឹងធ្វើឡើងតាមរយៈការបោះឆ្នោតនៅលើ ​Facebook។ ក្រៅពីរង្វាន់ជាថវិកា អ្នកនឹងមានឱកាសចូលរួមក្នុងការធ្វើយុទ្ធនាការនេះដោយផ្ទាល់ផងដែរ។ សូមចូលរួមទំាងអស់គ្នា ដើម្បីកាត់បន្ថយប្លាស្ទិក។

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងតាមរយៈ Email: communications.kh@undp.org  ឬ តាមរយៈទូរស័ព្ទលេខ ០១២ ៦៧៦ ៧៥៥

អ្នកទំាងអស់គ្នាអាចផ្ញើរូបតំណាងដែលអ្នករចនាមកកាន់ Email: communications.kh@undp.org

 

គំនិតនៃការបង្កើតរូបតំណាង៖

ចាប់តំាងពីការបង្កើតប្លាស្ទិក ដល់ឆ្នាំ ២០១៥ សម្រាមប្លាស្ទិកមានចំនួន 8.3 ពាន់លានតោន (billion Metric Tons) ហើយមានតែ ៩%តែប៉ុណ្ណោះដែលបានកែច្នៃដើម្បីប្រើប្រាស់ឡើងវិញ។ កាក់សំណល់ប្លាស្ទិកដ៏ច្រើនទំាងនេះ​បានធ្វើឲ្យមានផលប៉ះពាល់ជាច្រើនដល់បរិស្ថាន សត្វ និងមនុស្ស។

ច្រើនជាង ៩០% នៃសម្រាមនៅទីក្រុងភ្នំពេញ មានផ្ទុកសារធាតុសិរីរាង្គ ៥០% ប្លាស្ទិកជាង ២០% រួមនិងសម្រាមវាយនភ័ណ្ឌផ្សេងៗទៀត។ សម្រាមប្លាស្ទិកដែលប្រើប្រាស់តែម្តងរួចបោះចោលមានដូចជា ដបទឹកប្លាស្ទិក កែវភេសជ្ជៈឬកាហ្វេ បំពង់បឺតប្លាស្ទិក ថង់ប្លាស្ទិក និងប្រអប់ស្នោរប្លាស្ទិកខ្ចប់អាហារ គឺជាប្រភេទប្លាស្ទិកដែលមានផលប៉ះពាល់ជាខ្លាំង។ រៀងរាល់ថ្ងៃមានថង់ប្លាស្ទិកចំនួន ១០ លានត្រូវបានប្រើប្រាស់នៅក្នុងទីក្រុងភ្នំពេញ។ កំណើននៃការប្រើប្រាស់ប្លាស្ទិកបានបង្កជាបញ្ហាប្រឈមជាច្រើន ហើយប្លាស្ទិកមិនងាយនឹងពុកផុយ មួយចំនួនត្រូវចំណាយពេលដល់ទៅ១០០០ ឆ្នាំដើម្បីរលាយ។ ដើម្បីដោះស្រាយការបំពុលដោយប្លាស្ទិក មានវិធីសាស្ត្រចំនួន ៥ (4Rs +1) ដែលត្រូវបានអនុវត្ត៖  

1.    បដិសេធមិនប្រើ (Refuse)៖ មិនប្រើប្រាស់ប្លាស្ទិកដូចជា ដបទឹកប្លាស្ទិកដែលប្រើតែម្តងរួចបោះចោល ថង់ឬកែវប្លាស្ទិក បំពង់បឺតប្លាស្ទិក ឈុតសម ស្លាព្រា ឬកំាបិតប្លាស្ទិក ប្រអប់ស្នោរដាក់អាហារ ច្រើនតាមដែលខ្ញុំអាចធ្វើបាន

2.    កាត់បន្ថយ (Reduce) ៖ ព្យាយាមកាត់បន្ថយប្លាស្ទិកដោយសម្រេចចិត្តទិញរបស់ដែលមិនប្រើប្លាស្ទិកឲ្យបានច្រើន

3.    ប្រើឡើងវិញរាល់ប្លាស្ទិក (Reuse)៖ ប្រើប្រាស់វត្ថុដែលជាប្លាស្ទិកឡើងវិញ មុខពេលសម្រេចចិត្តប្រើប្រាស់ប្លាស្ទិកថ្មី

4.    កែច្នៃឡើងវិញ (Recycle)៖ កែច្នៃប្លាស្ទិកដើម្បីប្រើប្រាស់ឡើងវិញ ហើយនឹងចោលសម្រាមប្លាស្ទិកនៅក្នុងធុងសម្រាមកែច្នៃឡើងវិញ

5.    រំលឹក (Remind)៖ រំលឹកអ្នកដែលយើងស្គាល់ឲ្យកាត់បន្ថយប្លាស្ទិកតាមវិធី 4Rs ខាងលើ ហើយឲ្យពួកគាត់ពិចារណាអំពីសកម្មភាពនៃការប្រើប្រាស់ប្លាស្ទិករបស់ខ្លួនឡើងវិញ។

នៅឆ្នំា២០១៧ រដ្ឋាភិបាលកម្ពុជាបានចេញនូវ អនុក្រឹត្យស្តីពីការគ្រប់គ្រងថង់ប្លាស្ទិក ។ មាត្រាទី ១២ បានតម្រូវឲ្យប្រជាពលរដ្ឋគ្រប់រូបមានកាត្វកិច្ចចូលរួមចំណែកកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកតាមដែលអាចធ្វើទៅបាន តាមរយៈការប្រើប្រាស់ឡើងវិញនូវថង់ប្លាស្ទិក ឬ ប្រើប្រាស់វត្ថុជំនួសថង់ប្លាស្ទិក ។ មាត្រាទី ១៨ ក្នុងអនុក្រឹត្យបានកំណត់ថា រាល់ផ្សារទំនើប និងមជ្ឈមណ្ឌលពាណិជ្ជកម្មត្រូវគិតកម្រៃបន្ថែម។ មាត្រាទី ១៩ ក្នុងអនុក្រឹត្យ បានចែងថា ការអនុវត្តនូវគោលការណ៍ ការផ្តល់ថង់ប្លាស្ទិកដល់អតិថិជនត្រូវគិតកម្រៃបន្ថែម នៅតាមគ្រប់ទីតំាងអាជីវកម្មនិងសេវាកម្មទំាងអស់ និងត្រូវអនុវត្តពេញលេញនៅទូទំាងប្រទេស នៅកាលបរិច្ឆេទដែលត្រូវបានកំណត់ដោយប្រកាសអន្តរក្រសួងរវាងក្រសួងបរិស្ថាន និងក្រសួងពាក់ព័ន្ធ៕ 

Plastic pollutes environment, kills wildlife and ocean animals, and seriously affects human health. Currently, with funding support from Sweden, UNDP is supporting the Ministry of Environment for running a campaign to reduce plastic consumption. We want you to be a part of the campaign. Therefore, we create the Mascot design competition. The best Mascot will be used for the entire plastic campaign. The Mascot design has to represent the meaning of plastic reduction concept. Following the vote results on Facebook, the First winner of the Mascot design will be rewarded 200$, and the second and third winner will receive 50$ each. Besides the reward, you will have an opportunity to participate in the campaign as well. Join us now to reduce plastic.

More information: Email: communication.kh@undp.org and Tel: 012 676 755

Submit your Mascot design through: Email: communications.kh@undp.org

Concept Note

Since plastic invention, the total volume of plastic production in the world has reached 8.3 billion metric tons by 2015. Only 9% of plastic was recycled. Plastic causes detrimental effects environment, animals, and humans. More than 90 % of municipal waste in Phnom Penh consists of recyclable materials including organic (about 50%), plastic (about 20%) and textile. One single-use plastic such as water bottles, coffee/drink cups, straw, , plastic bags and Styrofoam containers have plenty of harmful impacts. Around 10 million plastic bags are used in Phnom Penh every day. An increase of plastic poses serious impacts as plastic does not biodegrade easily and some takes up to 1,000 years to decompose. To mitigate the plastic pollution, there are 5 ways to follow using 4R + 1 strategy. 

1.    Refuse: refuse disposable and single use plastics like plastic straws, plastic bags, cups, cutleries, and Styrofoam as much as I can.

2.    Reduce: reduce my plastic waste by making greener purchasing decision before buying any plastics.

3.    Reuse:  reuse used plastic instead of buying new ones.

4.    Recycle: recycle and dispose the plastics responsibly. Use recycle bins all the time.

5.    Remind: remind others about the need to follow 4Rs and take actions.  

The Royal Government of Cambodia announced the sub-decree (168) about “Plastic Bags Management” in 2017. Article 12 of the sub-decree requires all citizens to reduce plastic waste as much as they can through the use of eco bags or reusable materials. Article 18 of the sub-decree requires all super markets and shopping centers to charge the fee of plastic bags. According to article 19 of the sub-decree, all businesses or services should charge the fee of plastic bags throughout the country at the date set by the Inter-Ministerial Prakas between the Ministry of Environment and relevant ministries.